នៅសាលាស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាជាមួយនឹងក្រុមប្រឹក្សា អាជ្ញាធរ កងកម្លាំងមានសត្ថកិច្ចក្នុងស្រុកអូរាំឪ
ថ្ងៃទី 25 ខែកក្កដា ឆ្នាំ2024
ក្រុមមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបពិភាក្សាជាមួយនឹងអាជ្ញាធរស្រុកអូរាំងឪ
នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបពិភាក្សាជាមួយនឹងក្រុមប្រឹក្សា អាជ្ញាធរ កងកម្លាំមានសត្ថកិច្ចក្នុងស្រុកអូរាំឪ ដឹកនាំដោយលោក ឈីន សុជា អភិបាលរងស្រុកអូរាំងឪ ដើម្បីពិភាក្សា ការបកស្រាយបំភ្លឺ និងរកវិធីសាស្ត្រដោះស្រាយរបស់អាជ្ញាធរស្រុករាល់បញ្ហាប្រឈម និងសំណូមពរនានា ដែលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ប្រមូលបានពីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបានរដ្ឋបាលឃុំ ទូទាំងស្រុកអូរាំងឪ ដែលលើកឡើងក្នុងវេទិកាថ្នាក់ស្រុកស្តីពី ការសិក្សាស្វែងយល់ និងប្រមូលព័ត៌មាន លើការងារអនុវត្តតួនាទី ភារកិច្ចក្រុមប្រឹក្សាឃុំ និងការផ្តល់សេវាសាធាណៈ នាពេលព្រឹក។