នាព្រឹកថ្ងៃអាទិត្យ ១៣រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម និងអមដំណេីរដោយអាជ្ញាធរខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ដើម្បីផ្តល់ជូនជនរងគ្រោះ និងអ្នកស្លាប់ ដោយសារការរលំបាក់ស្រុតអគារកម្ពស់ ៧ជាន់ កាលពីព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុមទី១១ ភូុមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅភូមិ៦.១០ សង្កាត់វិហារលួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តម បាននាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា និងអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រួមមាន ទឹកត្រី១យួរ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ ទឹកដោះគោឆៅ១យួរ និងស្ករស១កញ្ចប់ ដេីម្បីប្រគល់ជូនដល់ជនរងគ្រោះ និងក្រុមគ្រួសារអ្នកស្លាប់ចំនួន០២ រូប ទី១.ឈ្មោះ ញ៉ ចាន់ណេត (រងរបួស) ទី២. ឈ្មោះ ញ៉ ចាន់ ថន(ស្លាប់)ដែលទទួលរងគ្រោះថ្នាក់ពីហេតុការណ៍បាក់អាគារនេះ។