Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
​នៅសាល​ប្រជុំគណៈ​កម្មការ​ទី៦​ព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន​គណៈ​កម្មការ​ទី៦ព្រឹទ្ធសភា ​និងជាប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ក្រុម​ទី៣ បាន​អញ្ជើញ​ជា​អធិបតី​ភាព​ក្នុង​កិច្ច​ប្រជុំ​ផ្ទៃ​ក្នុង​ក្រុម​ទី៣ ដើម្បី​ពិនិត្យ សិក្សា​លើ​របៀបវារៈ​មួយចំនួន

   ថ្ងៃទី 25 ខែមិថុនា ឆ្នាំ2024

នាព្រឹកថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងក្រុមទី៣ ដើម្បីពិនិត្យ សិក្សាលើរបៀបវារៈ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត។ ២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបង់ក្លាដេសស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។
៣-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់អេមីរ៉េតស្តីពីការជំរុញ និងការការពារទៅវិញ ទៅមកនៃវិនិយោគ។
៤-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋតួកគី ស្តីពីការជំរុញ និងការការពារទៅវិញទៅមក នៃវិនិយោគ។
៥-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការ បង្កើតអង្គការបណ្តាញ អន្តរជាតិសម្រាប់ឬស្សី និងផ្តៅ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី