ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម
ថ្ងៃទី 29 ខែមីនា ឆ្នាំ2024
នាព្រឹកថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ចាម គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីសិក្សាស្វែងយល់អំពីតួនាទី ភារកិច្ចរបស់ព្រឹទ្ធសភា ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តួនាទីរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ ការអនុវត្ត ការអភិវឌ្ឍតាមគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការថ្នាក់មូលដ្ឋាន ការអនុវត្តគម្រោងអភិវឌ្ឍន៍ឃុំ សង្កាត់ និងនីតិវិធីគម្រោងផែនការថវិកា គោលនយោបាយភូមិឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ និងតម្លៃដែលត្រូវបង់ និងបញ្ហាមួយចំនួនដែលពាក់ព័ន្ធទៅនឹងគណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារ និងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ប្រធានគណៈកម្មការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្ត នាយករដ្ឋបាលសាលាខេត្ត និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តកំពង់ចាម សរុបចំនួន២៧នាក់ ។