នៅព្រឹកថ្ងៃសៅរ៍ ៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ ព្រឹទ្ធសភា បានអញ្ជើញចុះពិនិត្យទីតាំងកំពុងសាងសង់អគារសិក្សាកម្ពស់៣ជាន់ ស្មើនឹង១៨បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសំណេះសំណាលជាមួយសិស្សដែលស្នាក់នៅក្នុងអន្តេរវាសិកដ្ឋាន ដែលឧបត្ថមដោយអង្គការ MJP ស្ថិតនៅក្នុងបវិវេណវិទ្យាល័យសំឡូត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង។