គណៈប្រតិភូ គណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជួបសវនាការ និងពិភាក្សាការងារជាមួយនឹងឯកឧត្តម ឯ សារ៉ូ អភិបាល ក្រុងព្រះវិហារ
ថ្ងៃទី 6 ខែវិច្ឆិការ ឆ្នាំ2025
នារសៀលថ្ងៃពុធ ៧រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ គណៈប្រតិភូ គណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការ និងពិភាក្សាការងារជាមួយនឹងឯកឧត្តម ឯ សារ៉ូ អភិបាល ក្រុងព្រះវិហារ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង មន្ត្រីមណ្ឌលសេវាកម្មយុត្តិធម៌ ប្រធាន អនុប្រធាន និងមន្ត្រីគណៈកម្មការសុរិយោដី ព្រមទាំងប្រធានការិយាល័យជំនាញ និងនគរបាលយុត្តិធម៌ រួមមាន៖ នគរបាល និងកងរាជអាវុធហត្ថ នៅសាលប្រជុំសាលាក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្នុងដំណើរចុះបេសកកម្មរបស់គណៈកម្មការទី៦ព្រឹទ្ធសភា នាឱកាសនេះ ក្នុងគោលបំណងស្តាប់ការបង្ហាញ អំពីរបៀបដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ផ្តោតលើមណ្ឌលសេវា កម្មយុត្តិធម៌ស្រុក ឫក្រុង និងការដោះស្រាយវិវាទផ្សេងៗ ព្រមទាំងការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ ការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួននៃនគរបាល កងរាជអាវុធហត្ថ និងការិយាល័យជំនាញនានា នៅថ្នាក់ស្រុក ឫក្រុង។
អត្ថបទពាក់ព័ន្ធ