នាព្រឹកថ្ងៃចន្ទ ៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាសហភាពសហព័ន្ធរុស្ស៉ី និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានទទួលជួបសវនាការ និងពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ដឹកនាំដោយឯកឧត្តម Stepan ZHIRYAKOV អនុប្រធានគណៈកម្មាធិការកសិកម្ម គោលនយោបាយស្បៀងអាហារ និងការគ្រប់គ្រងបរិស្ថាន នៃក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្សី និងជាប្រធានក្រុមមិត្តភាពសភារុស្ស៊ី-កម្ពុជា នៅវិមានព្រឹទ្ធសភា។