នាថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ុក គង់ សមាជិកគណៈកម្មការទី៦ នៃព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកសំឡូត អញ្ជើញចុះជួបសំណេះសំណាលជាមេភូមិស្រែជីពៅ ឃុំមានជ័យ ក្រុមការងារចុះជួយភូមិអូរស្ងួត ឃុំតាសាញ និងពលរដ្ឋនៅភូមិអូរសំរិលក្រោម ដើម្បីស្តាប់ពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បញ្ហាប្រឈម និងសំណូមពរ ការងារមួយចំនួនទាក់ទងនឹងការងារយុទ្ធនាការបោះឆ្នោតក្នុងពេលអនាគត ស្ថិតនៅភូមិអូរសំរិលក្រោម ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង។