ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយ អាជា្ញធរក្រុងកំពង់ចាម ស្រុកចំការលើ ស្រុកកោះសូទិន និងស្រុកស្ទឹងត្រង់
ថ្ងៃទី 4 ខែកុម្ភៈ ឆ្នាំ2025
![30-01-2018-7](https://senate.gov.kh/wordpress_test/wp-content/uploads/2018/01/30-01-2018-7.jpg) |
![30-01-2018-8](images/stories/30-01-2018-8.jpg) |
នារសៀលថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញជួបពិភាក្សាការងារជាមួយ អាជ្ញាធរក្រុងកំពង់ចាម ស្រុកចំការលើ ស្រុកកោះសូទិន និងស្រុកស្ទឹងត្រង់ ដើម្បីស្វែងយល់អំពី ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅមូលដ្ឋាន និងបញ្ហាប្រឈមនានា ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាល អធិការនគបាល នាយប៉ុស្តិ៍រដ្ឋបាល ប្រធានសមាគមន៍ និងក្រុមប្រឹក្សាឃុំ សង្កាត់ នៅសាលប្រជុំសាលាខេត្តកំពង់ចាម។
ក្នុងឱកាសនោះលោក គឹម តៃ ប្រធានក្រុមប្រឹក្សាក្រុងកំពង់ចាមបានឡើងមានមតិស្វាគមន៍ និងរាយការណ៍អំពីសភាពការភូមិសាស្ត្រ ព្រមទាំងបញ្ហាប្រឈមនានាដែលកំពុងដោះស្រាយ និងដោះស្រាយរួច។
បន្ទាប់មកឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានមានប្រសាសន៍ថា គោលបំណងដែលក្រុមសមាជិកព្រឹទ្ធសភាចុះមកជួបសំណេះសំណាលនាពេលនេះដើម្បីស្វែងយល់អំពី ការអនុវត្តតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៤ គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅមូលដ្ឋាន ព្រមទាំងបញ្ហាប្រឈមនានា។
ក្រោយពីបានស្តាប់សេចក្តីរាយណ៍របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ និងសង្កាត់រួចមក ឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរក្រុង ស្រុកឃុំ និងសង្គាត់ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យមូលដ្ឋាន មានការរីកចម្រើនគួរឲ្យកក់សម្គាល់។ ជាមួយគ្នានេះ ឯកឧត្តម បានកោតសរសើរចំពោះការខិតខំក្នុងការបំពេញការងារ និងបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការងារសង្គមកិច្ច ការដោះស្រាយបញ្ហាប្រឈម និងការអនុវត្តច្បាប់នានា ក៏ដូចជាការខិតខំបង្រ្កាបបាននូវបទល្មើសនានា ដែលធ្វើឲ្យមូលដ្ឋានរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់ និងមានរបៀបរៀបរយ។
ឯកឧត្តម បានបន្តថា ចំពោះបញ្ហាប្រឈមទាំងឡាយដែលអាជ្ញាធរក្រុង និងស្រុក បានលើកឡើង គឺទាមទារយ៉ាងចាំបាច់ឲ្យថ្នាក់ដឹកនាំទាំងអស់ចូលរួមដោះស្រាយជាមួយគ្នា ដើម្បីឲ្យមូលដ្ឋានមានការអភិវឌ្ឍន៍កាន់តែល្អប្រសើរឡើង។
អត្ថបទពាក់ព័ន្ធ