នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយនឹងប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំចំនួន០៦ គឺទី១-ឃុំក្រឡា ទី២-ឃុំអំពិល ទី៣-ឃុំអូស្វាយ ទី៤-ឃុំទ្រាន ទី៥-ឃុំស្រក និងទី៦-ឃុំវិហារធំ ក្នុងស្រុកកំពង់សៀម ដើម្បីស្វែងយល់ និងរិះរកដំណោះស្រាយការប្រឈមរបស់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋនៅមូលដ្ឋាន នៅសាលាឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។