នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅសាលាឃុំត្រមូូង ស្រុកមេមត់់ ខេត្តត្បូងឃ្មុំ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ អញ្ជើោញចុះជួបសំណេះសំណាល សាកសួរសុខទុក្ខ និងពិភាក្សាការងារជាមួយនឹងប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ប្រធានក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំចំនួន០៥ គឺទី១-ឃុំត្រមូង ទី២-ឃុំជាំតាម៉ៅ ទី៣-ឃុំទន្លូង ទី៤-ឃុំគគីនិងទី៥-ឃុំមេមង ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព ការប្រែប្រួលក្រោយវេទិកាថ្នាក់ស្រុក ស្តីពីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ភូមិ ឃុំមានសុវត្ថិភាព និងចង់ដឹងពីការដោះស្រាយបញ្ហាសំខាន់ៗជូនប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធរខេត្ត ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ បន្ទាប់ពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានរៀបចំវេទិកាថ្នាក់ស្រុក នៅស្រុកមេមត់នាពេលកន្លងមក។