នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ គណៈកម្មការពិសេសព្រឹទ្ធសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការពិសេស និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាអំពីការរៀបចំសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ឯកសារ និងនីតិវិធីពាក់ព័ន្ធ នៅសាលប្រជុំពិសេសព្រឹទ្ធសភា៕