ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាកាងារជាមួយនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត
ថ្ងៃទី 12 ខែធ្នូ ឆ្នាំ2025
ខេត្តបន្ទាយមានជ័យ៖ នាវេលាម៉ោង០៨:៣០នាទីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាកាងារជាមួយនឹងអាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម សួន បវរ អភិបាលនៃគណៈអភិបាលខេត្ត ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន ដែលផ្តោតសំខាន់ទៅលើការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដែលថ្នាក់ស្រុក ក្រុង បញ្ជូនមកថ្នាក់ខេត្ត ដែលមានរឿងទំនាស់ដីធ្លី និងវិវាទផ្សេងៗ ការងារផ្សព្វផ្សាយច្បាប់ និងការងារនីតិកម្ម(ច្បាប់) ព្រមទាំងការចូលរួមអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លួននីមួយៗ ដែលរួមមាន៖ មន្ត្រីនគរបាល កងរាជអាវុធហត្ថ និងមន្ទីរជំនាញនានាជុំវិញខេត្ត ដែលមានសមត្ថកិច្ចពាក់ព័ន្ធ។
អត្ថបទពាក់ព័ន្ធ