Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញជួបពិភាក្សាការងារជាមួយតុលាការ​ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ដេីម្បីស្តាប់អំពីការរាយការណ៍ការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី របស់សាលាដំបូងខេត្តបន្ទា​យមានជ័យ

   ថ្ងៃទី 12 ខែធ្នូ ឆ្នាំ2025
c6_9_12_2016_1 c6_9_12_2016_2
c6_9_12_2016_3 c6_9_12_2016_4

ខេត្តបន្ទាយ​មានជ័យ ÷ នាវេលាម៉ោង២:៣០នាទីរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ នៅសាលាដំបូងខេត្តបន្ទា​យមានជ័យ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយតុលាការ​ អយ្យការ និងមន្ត្រីនគរបាលយុត្តិធម៌ ដេីម្បីស្តាប់អំពីការរាយការណ៍ការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី របស់សាលាដំបូងខេត្តបន្ទា​យមានជ័យ និងមន្ត្រីនគរបាលយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្ត្រីនគរបាលយុត្តិធម៌ ដែលរួមមាន៖ នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈដទៃទៀត ដែលមាននីតិសម្បទា ពិសេសជាមន្ត្រីនគរបាលយុត្តិធម៌ សម្រាប់ពិនិត្យបទល្មើសខាងរដ្ឋបាលព្រៃឈើ ជលផល បសុពេទ្យ បរិស្ថាន កាំកុងត្រូល កាំសាប កិច្ចការនារី គយ ពន្ធដារ ឧស្សាហកម្ម និងសិប្បកម្ម។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី