ឯកឧត្តម ជា សុន អនុប្រធាន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រឹទ្ធសភា និងលោកជំទាវ គង់ ចន្ធី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៧
ថ្ងៃទី 26 ខែកញ្ញា ឆ្នាំ2025
នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម ជា សុន អនុប្រធាន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ ព្រឹទ្ធសភា និងលោកជំទាវ គង់ ចន្ធី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី៧ និងនាំយកទេយ្យទានទៅវេប្រគេនព្រះសង្ឃ រួមមាន ស្លាដក់១២, អង្ករ០៣បាវ, មី០៦កេសធំ, ទឹកត្រី០៨យួរ, ទឹកសុីអុីវ០៨យួរ, ផ្លែឈើ០៨កន្រ្តក, ទឹកផ្លែឈើ០៨កេស, ទឹកសុទ្ធ១៦កេស និងបច្ច័យចំនួន១១,២៦៥,០០០រៀល និងលុយដុល្លារចំនួន៩០០$ ដើម្បីចូលរួមកសាងសមិទ្ធិផលនានាក្នុងវត្ត និងប្រគេនបច្ច័យដល់ព្រះសង្ឃ ៦៣អង្គ ចំនួន២,០៦០,០០០រៀល ដែលស្ថិតនៅវត្តវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
អត្ថបទពាក់ព័ន្ធ