ក្រុមការងារសហប្រតិបត្តិការព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាបណ្តាប្រទេស បានបើកកិច្ចប្រជុំ
ថ្ងៃទី 5 ខែកញ្ញា ឆ្នាំ2025
នាព្រឹក ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ក្រុមការងារសហប្រតិបត្តិការព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាបណ្តាប្រទេស បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមការងារ និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចាត់តាំងក្រុមការងារសហប្រតិបត្តិការព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាបណ្តាប្រទេស។
សូមបញ្ជាក់ថា ក្រុមការងារសហប្រតិបត្តិការព្រឹទ្ធសភាកម្ពុជា ជាមួយនឹងសភាបណ្តាប្រ ទេស មានតួនាទីភារកិច្ច លើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយនឹងសភាបណ្តាប្រទេសក្នុងតំបន់ និងលើសកលលោក។ ព្រមទាំងសិក្សាស្រាវជ្រាវ ស្វែងរកដំណោះស្រាយលើបញ្ហាទាំងឡាយ ដែលជាគោលការណ៍នាំឲ្យមានសន្តិភាព សន្តិសុខ និងវិបុលភាព ដើម្បផលប្រយោជន៍រួម ក៏ដូចជាផលប្រយោជន៍របស់ប្រទេសជាតិ៕
អត្ថបទពាក់ព័ន្ធ