នាព្រឹក ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយ ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ព្រមទាំងប្រគល់សមិទ្ធផលអណ្តូងទឹកចំនួន០២កន្លែង ជារបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់នៅក្នុងភូមិអូស្វាយលិច និងភូមិអូស្វាយកើត ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។