នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ជា សុន អនុប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្តារ និងជីកស្រះទឹកចំនួន០១ ដែលមានទទឹង៣២ម៉ែត្រ បណ្តោយ៥០ម៉ែត្រ និងជម្រៅ០៣ម៉ែត្រ បានសម្រេច១០០% ជូនប្រជាពលរដ្ឋ នៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង ។