ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន
ថ្ងៃទី 13 ខែមិថុនា ឆ្នាំ2025
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងអាជ្ញាធរខេត្តប៉ៃលិន ដឹកនាំដោយឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ក្រោមប្រធានបទ “ការដោះស្រាយទំនាស់ដែលថ្នាក់ស្រុក ក្រុងបញ្ជូនមក ការផ្សព្វផ្សាយច្បាប់ និងការងារនីតិកម្ម ព្រមទាំងការចូលរួមអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ និងការទប់ស្តាត់បទល្មើសព្រហ្មទណ្ឌ ក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួននីមួយៗ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឡី ចាន់ណា ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញជុំវិញខេត្តប៉ៃលិន នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅសាលប្រជុំសាលាខេត្តប៉ៃលិន។
អត្ថបទពាក់ព័ន្ធ