ឯកឧត្តម អ៊ុក ប៊ុនឈឿន បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងសាលាដំបូងខេត្តបាត់ដំបង
ថ្ងៃទី 10 ខែមិថុនា ឆ្នាំ2025
នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះជួបប្រជុំជាមួយនឹងសាលាដំបូងខេត្តបាត់ដំបង ក្រោមប្រធានបទ ” ការអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីរបស់សាលាដំបូងខេត្តបាត់ដំបង និងមន្ត្រីនគរបាលយុត្តិធម៌ ចំពោះការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ” ដោយមានការអញ្ជើញចូលរួមពី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីនគរបាលយុត្តិធម៌ នគរបាល កងរាជអាវុធហត្ថ មន្ត្រីរាជការ និងភ្នាក់ងារសាធារណៈ ដែលមាននីតិសម្បទាពិសេសសម្រាប់ពិនិត្យ និងទប់ស្កាត់បទល្មើសព្រហ្មទណ្ឌខាងរដ្ឋបាលព្រៃឈើ ជលផល បសុពេទ្យ បរិស្ថាន កាំកុងត្រូវ កិច្ចការនារី គយ ពន្ធដារ និងឧស្សាហកម្ម និងសិប្បកម្ម នៅខេត្តបាត់ដំបង៕
អត្ថបទពាក់ព័ន្ធ