នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦នេះ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំប្រធាតុ ឃុំអំពិលតាពក និងឃុំចក សរុប ៤០នាក់ នៅសាលាឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ ដែលទាក់ទងទៅនឹង គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការអភិវឌ្ឍមូលដ្ឋាន។