នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងក្រុមប្រឹក្សា ឃុំក្រែក ឃុំពពេល ឃុំកក់ និងឃុំដូនតី សរុប ៤៥នាក់ នៅសាលាឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងប្រមូលព័ត៌មាន បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ ដែលទាក់ទងទៅនឹង គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការអភិវឌ្ឍមូលដ្ឋាន។