នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) បានអនុញ្ញាតឲ្យឯកឧត្តម Marhany .V. P. Pua សមាជិកសភាតំបន់(ព្រឹទ្ធសភា) និងជាប្រធានដឹកនាំគណៈប្រតិភូព្រឹទ្ធសភានៃសាធារណរដ្ឋឥណ្ឌូនេស៊ី ចូលជួបពិភាក្សាការងារ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារទៅវិញទៅមក ក្នុងឱកាសដែលគណៈប្រតិភូ នៃសភាតំបន់មកបំពេញទស្សនកិច្ចសិក្សានៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៦-១២ ខែធ្នូ ឆ្នាំ២០១៥៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន