នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ នៅសាលប្រជុំសាលាដំបូងខេត្តកំពង់ធំ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបសំណេះសំ ណាលជាមួយនឹងចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងមន្រ្តីនគរបាលយុត្តិធម៌ ក្នុងគោលបំណងសិក្សាស្វែង យល់អំពីការអនុវត្ តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេ ណី និងក្រមនីតិវិធីរដ្ឋប្បវេណីរបស់សាលាដំបូងខេត្ត ព្រមទាំងការអនុវត្តក្រម ព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់មន្រ្តីនគរបាលយុត្តិធម៌៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន