Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន បើកកិច្ចប្រជុំពិនិត្យពិភាក្សាត្រៀមរៀបចំសិក្ខាសាលា ស្តីពីហេតុផលដែលនាំឲ្យមានការលំបាកក្នុងការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ

   ថ្ងៃទី 3 ខែមេសា ឆ្នាំ2025
cm6-02-04-2015-1 cm6-02-04-2015-2

នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាត្រៀមរៀបចំសិក្ខាសាលាស្តីពី “ហេតុផលដែលនាំឲ្យមានការលំបាកក្នុងការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃនាយកដ្ឋានពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងលោក ដារ៉ារិទ្ធ គឹមយាត នាយកប្រតិបត្តិវិទ្យាស្ថានសភាកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី៦ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥នៅវិមានព្រឹទ្ធសភា៕

អត្ថបទ និងរូបភាព ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី