កិច្ចប្រជុំគណៈកម្មការទី៦ នាថៃ្ងទី២២ ខែមករា ឆ្នាំ២០១៥
ថ្ងៃទី 23 ខែមករា ឆ្នាំ2025
គណៈកម្មការទី៦បានបើកកិច្ចប្រជុំផៃ្ទក្នុង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ដែលមានរបៀបវារៈប្រជុំពិនិត្យ និងផ្តល់យោបល់លើឯកសារទស្សនាទានរបស់វិទ្យាស្ថានសភាកម្ពុជា ចំនួន០២(ទី១ ហេតុផលដែលនាំឲ្យមាន ផលលំបាកក្នុង ការអនុវត្តក្រម រដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី, ទី២ ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) និងអំពីគំរោង សហការរៀបចំសិក្ខាសាលាសី្តពី «ហេតុផលដែលនាំឲ្យមានការលំបាកក្នុងការអនុវត្តក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មណ្ឌ» ដើម្បីចូលរួមចំណែក លើកកម្ពស់ការអនុវត្តមុខងារគណៈកម្មការព្រឹទ្ធសភា នាថៃ្ងទី២២ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង១៥:០០នាទី នៅសាលប្រជុំគណៈកម្មការទី៦ អគារF ជាន់ទី១។
រូបភាព និងអត្ថបទ៖ នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទពាក់ព័ន្ធ