Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
ឯកឧត្តម អ៊ុក ប៊ុនឈឿន ធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ដល់សិក្ខាកាមកងរាជអាវុធហត្ថលើផ្ទៃប្រទេស

   ថ្ងៃទី 14 ខែវិច្ឆិការ ឆ្នាំ2025
com6-14-11-2014-1 com6-14-11-2014-2

នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលសិក្ខាសាលាខាងជើងព្រឹទ្ធសភាឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦ព្រឹទ្ធ សភា) បានអញ្ជើញធ្វើបទបង្ហាញស្តីពីរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា ដល់សិក្ខាកាមកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាន់ទី២០ ចំនួន៧១នាក់ ដែលអញ្ជើញមកធ្វើទស្សនកិច្ចសិក្សានៅវិមានព្រឹទ្ធសភា។
ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា បានមានប្រសាសន៍ថា ព្រឹទ្ធសភាជាអង្គការដែលមានអំណាចនីតិប្បញ្ញត្តិ ដែលបំពេញកិច្ចការរបស់ខ្លួនដូចបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ ដែលមានមុខងារសំខាន់៣ ទី១-មុខងារនីតិកម្ម ទី២-មុខងារត្រួតពិនិត្យ និងទី៣-មុខងារតំណាង។
ឯកឧត្តម បានមានប្រសាសន៍បន្តថា រចនាសម្ព័ន្ធចាត់តាំងរបស់ព្រឹទ្ធសភារួមមាន៖ ប្រធានព្រឹទ្ធសភា០១រូប អនុប្រធានព្រឹទ្ធសភា០២រូប សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាមានចំនួន១៣រូប ដែលមានប្រធាន អនុប្រធានព្រឹទ្ធសភា និងប្រធានគណៈកម្មការទាំង១០។ គណៈកម្មការជំនាញទាំង១០ជាសេនាធិការឲ្យព្រឹទ្ធសភា មានសមត្ថកិច្ចពាក់ព័ន្ធនឹងក្រសួងនានារបស់រាជ    រដ្ឋាភិបាល។
ឯកឧត្តម បានមានប្រសាសន៍ផ្តាំផ្ញើរដល់សិក្ខាកាមកងរាជអាវុធហត្ថ ដោយផ្អែកតាមគោលការណ៍ច្បាប់ នគរបាលយុត្តិធម៌បំពេញមុខងារលើវិស័យព្រហ្មទណ្ឌ ត្រូវស្ថិតក្រោមកិច្ចដឹកនាំ និងសម្របសម្រួលរបស់ព្រះរាជអាជ្ញា នៃអង្គការអយ្យការអមសាលាដំបូង ហើយជាពិសេសត្រូវបំពេញមុខងារជាជំនួយការយ៉ាងពិសេស ដែលធ្វើឲ្យអំណាចតុលាការមានភាពរឹងម៉ាំ កងរាជអាវុធហត្ថគ្រប់រូប ក្នុងពេលបំពេញភារកិច្ចត្រូវធ្វើការអនុវត្តច្បាប់លើមុខងាររបស់ខ្លួនឲ្យបានត្រឹមត្រូវព្រមទាំងបង្កើនការយកចិត្តទុកដាក់សិក្សាពីនីតិវិធីច្បាប់ជាធរមាន ដោយមានការប្រុងប្រយ័ត្នខ្ពស់ក្នុង ពេលបំពេញបេសកកម្មរបស់ខ្លួន៕


រូបភាព៖នាយកដ្ឋានព័ត៌មានវិទ្យា
អត្ថបទ ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី