គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា ជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ និងក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ថ្ងៃទី 22 ខែតុសា ឆ្នាំ2025
នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា(គណៈកម្មការទី៦ព្រឹទ្ធសភា) ដឹកនាំ ដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធាន គណៈកម្មការ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង ដោយផ្តោតសំខាន់ទៅលើការអនុវត្តន៍ច្បាប់ទូទៅ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចូលរួម កិច្ចការនីតិកម្មរបស់ក្រុមប្រឹក្សាឃុំ នៅសាលាឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ គណៈប្រតិភូ បានផ្តល់ជាកម្រងឯកសារច្បាប់ស្តីពីក្រមរដ្ឋប្បវេណី នីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ នីតិវិធីក្រមព្រហ្មទណ្ឌ និងឯកសារព្រឹត្តិបត្រព្រឹទ្ធសភា មួយចំនួនជូនដល់សាលាឃុំ ទុកសម្រាប់ប្រើប្រាស់។
តមកនារសៀលថ្ងៃដដែលនេះ គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា បានចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកកំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយផ្តោតសំខាន់លើការអនុវត្តន៍ច្បាប់ទូទៅ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការចូលរួមកិច្ចការ នីតិកម្មរបស់ក្រុមប្រឹក្សាស្រុក នៅសាលាស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសនោះ គណៈប្រតិភូ បានផ្តល់ជាកម្រងឯកសារច្បាប់ស្តីពីក្រមរដ្ឋប្បវេណី នីតិវិធីរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ នីតិវិធីក្រមព្រហ្មទណ្ឌ និងឯកសារព្រឹត្តិបត្រព្រឹទ្ធសភា មួយចំនួនជូនដល់សាលាស្រុកទុកសម្រាប់ប្រើប្រាស់៕
រូបភាព និងអត្ថបទ៖នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ