Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៦ នៃព្រឹទ្ធសភា
គណៈប្រតិភូគណៈកម្មការទី៦ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ និងអយ្យការអមតុលាការ និងមន្ត្រីឫភ្នាក់ងារ នគរបាលយុត្តិធម៌ នៅសាលាដំបូង ខេត្តស្ទឹងត្រែង

   ថ្ងៃទី 28 ខែមេសា ឆ្នាំ2025
com6_28-04-2014-3 com6_28-04-2014-4
នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤ គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការ ទី៦ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងថ្នាក់ដឹកនាំ និងមន្ត្រីតុលាការ និងអយ្យការអមតុលាការ និងមន្ត្រីឫភ្នាក់ងារ នគរបាលយុត្តិធម៌ ដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ដែលបានចូលជាធរមានហើយ នៅសាលាដំបូងខេត្ត ស្ទឹងត្រែង។
នាឱកាសនោះ គណៈប្រតិភូក៏បានផ្តល់ជូនដល់ចៅក្រមនូវសៀវភៅក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធីព្រហ្ម- ទណ្ឌចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណីចំនួន០២ក្បាល ឯកសារស្តីពីព្រឹទ្ធសភា ចំនួន១៥ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន០៥ក្បាល និងព្រះរាជអាជ្ញាសៀវភៅក្រមព្រហ្មទណ្ឌ និងក្រម នីតិវិធីព្រហ្មទណ្ឌចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រមរដ្ឋប្បវេណីចំនួន០២ក្បាល ឯកសារស្តីពី ព្រឹទ្ធសភាចំនួន១៥ក្បាល និងព្រឹត្តិបត្រ ព្រឹទ្ធសភាចំនួន០៥ក្បាល និងនគបាលយុត្តិធម៌ និងកងរាជអាវុធ- ហត្ថសៀវភៅក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌចំនួន០២ក្បាល ក្រមរដ្ឋប្បវេណី និងនីតិវិធីក្រម រដ្ឋប្បវេណី ចំនួន០២ ក្បាល និងព្រឹត្តិបត្រព្រឹទ្ធសភាចំនួន២០ក្បាល៕

អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី