នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៣ នៅបន្ទប់ប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា គណៈ កម្មការនីតិកម្ម និងយុត្តិធម៌ ហៅកាត់គណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានបើកកិច្ច ប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដូចជា៖ ទី១-អំពីការចុះបេសកកម្ម របស់គណៈកម្មការ ទៅខេត្តតាកែវ ដែលប្រព្រឹត្ត ទៅនាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៣ និងទី២-បញ្ហាផ្សេងៗ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តមជាលេខា និងសមាជិកគណៈកម្មការទី៦ព្រឹទ្ធសភា៕
អត្ថបទ និងរូបភាព៖នាយកដ្ឋានព័ត៌មាន