ឯកឧត្តម អ៊ុក ប៊ុនឈឿន ដឹកនាំកិច្ចប្រជុំ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម)
ថ្ងៃទី 6 ខែមិថុនា ឆ្នាំ2025
នៅថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ៩:០០ព្រឹក នៅបន្ទប់ការិយាល័យគណៈកម្មការនីតិកម្ម និង យុត្តិធម៌ព្រឹទ្ធសភា ឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិក ព្រឹទ្ធ- សភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម) បានដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ដោយ មានការចូលរួមពី ឯកឧត្តម ដែលជាក្រុមសមាជិកប្រចំាភូមិភាគទី២ ព្រមទាំងតំណាងនាយកដ្ឋានភូមិភាគ និង សមូហភាពដែនដី និងមន្ត្រីពាក់ព័ន្ធបានពិនិត្យ និងអនុម័ត លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តរបស់ក្រុម សមាជិកព្រឹទ្ធសភាភូមិភាគទី២ សម្រាប់នីតិកាលទី៣ នៃព្រឹទ្ធសភា(២០១២-២០១៨) ។
អត្ថបទពាក់ព័ន្ធ