នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅវិមានព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៣) ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៣) បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញា ស្តីពីការជូនដំណឹងជាបន្ទាន់ពីគ្រោះមហន្តរាយនុយក្លេអ៊ែរ និងអនុសញ្ញាស្តីពីសុវត្ថិភាពនុយក្លេអ៊ែរ ដោយមានការចូលរួមពីសមាជិក សមាជិកាគណៈកម្មការទី៥ និងទី៦ព្រឹទ្ធសភា៕
|