ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ ឯកឧត្តម ជា សុន អនុប្រធានគណៈកម្មការ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធី “ បុណ្យឆ្លងស្រះទឹកព្រះ ប្រសូត្រ ចាក់សាបមាត់ស្រះ និងសមិទ្ធផលនានា ដែលបាន កសាងរួចរាល់ហើយក្នុងវត្តមេលោង ” នៅភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង ខេត្តព្រៃវែង និងបានប្រមូលបច្ច័យចូលក្នុងពិធីបុណ្យបាន ចំនួន ៨.០០០.០០០រៀល (ប្រាំបីលានរៀល) និងចែកអំណោយជូនយាយ ជី តាជី ចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាន ១០.០០០រៀល និងថ្នាំពីរបន្ទះ ព្រមទាំងប្រតិទិនឆ្នាំ២០១២ ០១សន្លឹក ។