Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំត្រៀមទទួលគណៈប្រតិភូព្រឹទ្ធសភាថៃ
 ថ្ងៃពុធ ទី​21 ខែកញ្ញា ឆ្នាំ​2022

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាត្រៀមទទួលគណៈប្រតិភូគណៈកម្មាធិការសិក្សាស៊ើបអង្កេតអំពើពុករលួយការប្រព្រឹត្តខុស និងការពង្រឹងអភិបាលកិច្ចល្អនៃព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៏ នាពេលខាងមុខ។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីប្រមូលផ្ដុំធាតុចូលបន្ថែមក្នុងការត្រៀមខ្លួនឱ្យកាន់តែប្រសើរក្នុងការជជែកពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍លើការបំពេញមុខងារស្នូលរបស់គណៈកម្មការទី១០ព្រឹទ្ធសភា ដោយផ្តោតជាសំខាន់លើវិស័យប្រឆាំងអំពើពុករលួយ ព្រមទាំងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាទាំងពីរ កម្ពុជា-ថៃ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
អង្គប្រជុំប្រព្រឹត្តទៅនៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីក្រុមមិត្តភាពទ្វេភាគីព្រឹទ្ធសភាកម្ពុជា-ថៃ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី