Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ហែម ខន និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខលោកជំទាវ អ៉ឹម សាវឿន អតីតអ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាទីប្រឹក្សារដ្ឋសភា
 ថ្ងៃសៅរ៌ ទី​17 ខែកញ្ញា ឆ្នាំ​2022

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញសួរសុខទុក្ខលោកជំទាវ អ៉ឹម សាវឿន អតីតអ្នកតំណាងរាស្រ្តខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាទីប្រឹក្សារដ្ឋសភា នៅគេហដ្ឋានស្ថិតក្នុងភូមិត្រស់សាលា សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងនោះដែរ ឯកឧត្តម បាននាំយកនូវផ្លែឈើ និងភេសជ្ជៈ ១កន្ត្រក់ ព្រមទាំងថវិកាចំនួន ៣០ម៉ឺនរៀល ដើម្បីប្រគល់ជូន លោកជំទាវ អ៉ឹម សាវឿន ក្នុងរដូវបុណ្យភ្ជុំផងដែរ។ បន្ទាប់មកឯកឧត្តមបន្តសួរសុខទុក្ខលោកជំទាវ ទឹម អ៉ីន អតីតប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ បច្ចុប្បន្នជាទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅគេហដ្ឋានស្ថិតក្នុងភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ ក្នុងនោះដែរ ឯកឧត្តម បាននាំយកនូវផ្លែឈើ និងភេសជ្ជៈ ១កន្ត្រក់ ព្រមទាំងថវិកាចំនួន ២០ម៉ឺនរៀល ដើម្បីប្រគល់ជូន លោកជំទាវ ទឹម អ៉ីន ក្នុងរដូវបុណ្យភ្ជុំផងដែរ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី