Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមជាមួយគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រិយ៍អេលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស
 ថ្ងៃច័ន្ទ ទី​12 ខែកញ្ញា ឆ្នាំ​2022

នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធព្រះមហាស្សត្រិយ៍អេលីហ្សាបេតទី២ នៃចក្រភពអង់គ្លេស ដែលបានសោយព្រះទិវង្គត កាលពីរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងព្រះជន្មាយុ៩៦ព្រះវស្សា នៅស្ថានឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី