Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ
 ថ្ងៃអង្គារ៍ ទី​2 ខែសីហា ឆ្នាំ​2022


នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២៣:១០នាទីយប់ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូមូលនិធិចែករំលែកសង្ក្រោះជីវិតសកល នៃសាធារណៈរដ្ឋកូរ៉េ ដឹកនាំដោយលោក Kim Jung Nam ប្រធានមូលនិធិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងឱកាសដែលគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២។
ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ គណៈប្រតិភូគ្រោងនឹងអញ្ជើញចូលជួបពិភាក្សាការងារជាមួយនាយកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចព្រមព្រៀងផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា និងអញ្ជើញចូលជួបពិភាក្សាការងារជាមួយក្រសួងសុខាភិបាល ព្រមទាំងអញ្ជើញទស្សនាព្រះបរមរាជវាំង និងសារមន្ទីរជាតិ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី