Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ
 ថ្ងៃសៅរ៌ ទី​23 ខែកក្កដា ឆ្នាំ​2022


នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមការងារសម្របសម្រួលមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោកវេជ្ជបណ្ឌិត សុខ សំណាង និងលោក ជា សុវណ្ណ ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភោជនីដ្ឋាន ឡឺកាហ្វេ រាជធានីភ្នំពេញ។

កិច្ចប្រជុំពិភាក្សាបានផ្តោតជាសំខាន់លើ៖
១.គម្រោងបដិសណ្ឋារកិច្ចស្វាគមន៍ គណៈប្រតិភូមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ដឹកនាំដោយលោក Kim Jung Nam ប្រធានមូលនិធិ មកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
២.ការត្រៀមចុះអនុស្សារណៈយោគយល់គ្នារវាងព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ស្តីពីការផ្តល់-ទទួលអំណោយមនុស្សធម៌។
៣.ការងារត្រៀមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។
៤.បញ្ហាផ្សេងៗ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី