Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញពិភាក្សាការងារជាមួយតំណាងអង្គការ Global Life Sharing ជូនដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
 ថ្ងៃពុធ ទី​13 ខែកក្កដា ឆ្នាំ​2022

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម  ម៉ម  ប៊ុននាង  ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kim Jin Ho តំណាងអង្គការGlobal Life Sharing ប្រចាំនៅប្រទេសកម្ពុជា និងតំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចូលជួបពិភាក្សាការងារក្រោមការសម្របសម្រួលពីសំណាក់ លោកវេជ្ជបណ្ឌិត សុខ សំណាង ជំនួយការសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្នុងជំនួបនេះ បានផ្តោតសំខាន់លើការពិភាក្សាពីគម្រោងផ្តល់ជំនួយរបស់អង្គការ Global Life Sharing ក្នុងការបង្កើតមជ្ឈមណ្ឌលស្តារកាយសម្បទាសម្តេចតេជោ ហ៊ុន សែន នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលកំពុងតែមានក្នុងតម្រូវការខ្លាំងផ្នែកស្តារកាយសម្បទានេះ។ គម្រោងផ្តល់ជំនួយនេះ រួមមានការសាងសង់អគារ សម្ភារបច្ចេកទេស និងការបណ្តុះបណ្តាលធនធានមនុស្ស។

បន្ទាប់ពីបានពិនិត្យ ពិភាក្សាយ៉ាងល្អិតល្អន់លើគម្រោងផ្តល់ជំនួយមនុស្សធម៌របស់អង្គការ Global Life Sharing រួចមកលោក Kim Jin Ho តំណាងអង្គការGlobal Life Sharing  បានដឹកនាំក្រុមការងារចុះពិនិត្យលើការរៀបចំទទួលពិនិត្យ និងព្យាបាលអ្នកជំងឺជូនប្រជាពលរដ្ឋ ព្រមទាំងតម្រូវការសម្ភារៈវេជ្ជសាស្ត្រចាំបាច់នានា។

Global Life Sharing ជាអង្គការមនុស្សធម៌មួយ នៃប្រទេសកូរ៉េ ដែលជួយឧបត្ថម្ភគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្នែកវេជ្ជសាស្ត្រ និងវិស័យអប់រំនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី