Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមជាមួយគណៈប្រតិភូព្រឹទ្ធសភា គោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ
 ថ្ងៃច័ន្ទ ទី​11 ខែកក្កដា ឆ្នាំ​2022

នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រធានគណៈគម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធលោក អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន នៅស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ព្រឹទ្ធសភា និងប្រជាជនកម្ពុជា សូមចូលរួមរំលែកទុក្ខប្រកបដោយមនោសញ្ចេតនាដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយនឹងសភា រដ្ឋាភិបាល ប្រជាជនជប៉ុន និងក្រុមគ្រួសារសព ចំពោះការបាត់បង់ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រី ប្រទេសជប៉ុន ដែលជាឥស្សរជនដ៏ឆ្នើម និងជាទីគោរពស្រឡាញ់របស់ប្រជាជនជប៉ុន និងជាមិត្តដ៏ល្អរបស់ប្រជាជនកម្ពុជា។ ដោយចងចាំជានិច្ចនិរន្តរ៍ចំពោះមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅរបស់ឯកឧត្តមចំពោះប្រទេស និងប្រជាជនកម្ពុជា ជាពិសេសការជួយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងសកលលោកទាំងមូល។

លោក អាបេ ស៊ិនហ្សូ បានទទួលមរណភាពក្នុងវ័យ៦៧ឆ្នាំ នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីរងការបាញ់ប្រហារកំឡុង ពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី