Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ឡាន់ ឆន អញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ
 ថ្ងៃអង្គារ៍ ទី​24 ខែឧសភា ឆ្នាំ​2022

នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៨:០០នាទី ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាឃុំព្រះធាតុ និងស្មៀន ដឹកនាំដោយលោក ទ្រី ពៅ ប្រធានក្រុមប្រឹក្សា ស្តីពីការងារត្រៀមលក្ខណៈសម្បត្តិក្នុងការការពារសន្តិសុខ រក្សាសុវត្ថិភាព និងរបៀបរៀបរយសាធារណៈ
ក្នុងរយៈពេលនៃការឃោសនាបោះឆ្នោតនិងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខ ស្ថិតនៅសាលាឃុំព្រះធាតុ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមប្រឹក្សាឃុំផងដែរ។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី