Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមចូលរួមមហាសន្និបាត AIPA លើកទី៤២ និងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត AIPA លើកទី៤៣
 ថ្ងៃព្រហស្បតិ៍ ទី​16 ខែកញ្ញា ឆ្នាំ​2021

នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់គណៈកម្មាធិការជំនាញនានារបស់ក្រុមសភាជាតិ-អាយប៉ាកម្ពុជា ដើម្បីត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤២ និងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការទី២ រដ្ឋសភា និងជាប្រធានក្រុមសភាជាតិ-អាយប៉ាកម្ពុជា តាមប្រព័ន្ធនិម្មិត (Online) ដែលមានរបៀបវារៈចំនួន ៣ គឺ:
ទី១.របាយការណ៍វឌ្ឍនភាពរបស់គណៈកម្មាធិការជំនាញទាំង៦។
ទី២.ពិនិត្យ និងសម្រេចលើរបៀបវារៈរបស់មហាសន្និបាតអាយប៉ាលើកទី៤២ តាមសំណើរបស់ប្រធានអាយប៉ាលើកទី៤២។
ទី៣.បញ្ហាផ្សេងៗ។
ស្ថិតនៅសាលប្រជុំគណៈកម្មការទី១០ វិមានព្រឹទ្ធសភា ទទួលការផ្សាយចេញពីវិមានរដ្ឋសភា។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមសភាជាតិអាយប៉ា-កម្ពុជា ទីប្រឹក្សា ជំនួយការ និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ផងដែរ៕


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី