Responsive image
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី១០ ព្រឹទ្ធសភា

ឯកឧត្តម ម៉ម ប៊ុននាង ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំត្រពាំងវែង ប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនចំនួន ៦១គ្រួសារ
 ថ្ងៃអង្គារ៍ ទី​2 ខែកុម្ភៈ ឆ្នាំ​2021

ឯកឧត្តម ម៉ម ប៊ុននាង ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំត្រពាំងវែង ប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនចំនួន ៦១គ្រួសារ
=======
នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ អ្នកនាំពាក្យព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣(ខេត្តកណ្តាល) បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំត្រពាំងវែង ប្រជាពលរដ្ឋក្រីក្រ និងអ្នកជំងឺ ព្រមទាំងស្ត្រីទើបសម្រាលកូនចំនួន ៦៥គ្រួសារ ស្ថិតនៅក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានឧបត្ថម្ភក្រុមប្រឹក្សាឃុំត្រពាំងវែង សម្រាប់ការអភិវឌ្ឍឃុំ ភូមិ ចំនួន ៣,៣០០ដុល្លារ។ នាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនចំនួន ៦១គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានមី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម សារុង០១ និងថវិកា ៥ម៉ឺនរៀល។ ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងមានជំងឺចំនួន៤គ្រួសារ និងឧបត្ថម្ភថវិកាក្នុង១គ្រសារ ១០០,០០០រៀល សារុងមួយ អង្ករមួយប៉ាវ។ ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារប្រជាពលរដ្ឋដែលទើបទទួលមរណភាពចំនួន ៣គ្រួសារ និងបានចូលបច្ច័យបុណ្យ ក្នុង១គ្រួសារថវិកា ២០០,០០០រៀល ដោយចំណាយអស់ថវិកាសរុបចំនួន ១០,៩៩២,៥០០រៀល(ដប់លាន ប្រាំបួនសែន ប្រាំបួនម៉ឺនពីរពាន់ប្រាំរយរៀល) និង៣,៣០០(បីពាន់បីរយដុល្លារអាមេរិក)។


អត្ថបទពាក់ព័ន្ធ
អត្ថបទថ្មី