Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល និង​សាក​សួរ​សុខ​ទុក្ខ​បងប្អូន​ប្រជា​ពលរដ្ឋ​ពិការ ចាស់ជរា ​មាន​ជីវភាព​ខ្វះ​ខាត​ចំនួន​៥០គ្រួសារ មក​ពី​នៅ​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ

   ថ្ងៃទី 20 ខែឧសភា ឆ្នាំ2024

នាព្រឹកថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមជាមួយឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ និងឯកឧត្តម អុី ឡុង អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះជួបសំណេះសំណា និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋពិការ ចាស់ជរា មានជីវភាពខ្វះខាតចំនួន៥០គ្រួសារ មកពីនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម កោតសរសើរ និងអរគុណដល់អាជ្ញាធរមូលដ្ឋាន កងកំលាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការចូលរួមបង្រកា និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ បានទាន់ពេលវេលា មិនឱ្យឆ្លងចូលក្នុងសហគមន៍របស់ខ្លួន និងបានផ្តល់នូវអនុសាសន៍មួយចំនួន ៖
-ត្រូវបន្តចូលអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល។
-ត្រូវបន្តអនុវត្ត និងផ្សព្វផ្សាយជាប្រចាំនូវវិធានការ ៣ការពារ និង៣កុំ។
-ប្រកាន់ភ្ជាប់ការរស់នៅតាមបែបគន្លងថ្មី។ ជាមួយគ្នានោះបានឧបត្ថម្ភជូននូវគ្រឿងឧបភោក បរិភោគ ដោយមួយគ្រួសារទទួលបាន អង្ក២៥គីឡូក្រាម, មី ១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ និងទឹកសុីអុីវ ១យួរផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី