Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម អន ស៊ុំ បានអញ្ជើញនាំយកអំណោយរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ជាទេយ្យវត្ថុមួយ​ចំនួន ទៅប្រគេនព្រះគ្រូចៅអធិការវត្ត ពោធ្យារាមអង្គាបុស្ប ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 18 ខែតុសា ឆ្នាំ2024

ព្រឹកថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម អន ស៊ុ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សេងឡាយ មេបញ្ជាការរងបញ្ជាការដ្ឋានកងរថក្រោះអគ្គបញ្ជាការនិងជាមេបញ្ជាការដ្ឋានកងរថក្រោះអគ្គបញ្ជាការជួរមុខប្រចាំទិសភូមិភាគទី៥ ឯកឧត្ដម ហ៊ូ ប៊ុនហេង ទីប្រឹក្សាអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ហ៊ិល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ លោក ខែន រិទ្ធី អភិបាករងក្រុង លោក លីម តិចឆេង សមាជិកក្រុមប្រឹក្សាក្រុង លោក ស៊ី ឌី អធិការក្រុង បានរួមគ្នាអញ្ជើញនាំយកអំណោយរបស់ឯកឧត្តមនាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកជំទាវ ជាទេយ្យវត្ថុមាន : អង្ករ ២ការ៉ុង, ទឹកក្រូច ៤កេស, ទឹកផ្លែឈើ ២កេស, មី ៣កេស, ត្រីខ ១កេសធំ, ទឹកត្រី+ទឹកស៊ីអ៊ីវ ៦យួរ, ប្រេងឆា ១ដបធំ, ទឹកសុទ្ធ ១០យួរ និងធុងសំរាមចំនួន៦ធុង ទៅប្រគេនព្រះគ្រូចៅអធិការវត្ត ពោធ្យារាមអង្គាបុស្ប ឃុំកោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី