Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម អន ស៊ុំ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

   ថ្ងៃទី 24 ខែតុសា ឆ្នាំ2024

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ឯកឧត្ដម លឹម សុថេត ក្រុមការងារអនុគណៈកម្មការត្រួតពិនិត្យ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងស្តាប់របាយការណ៍ ស្តីពីស្ថានភាពទូទៅ នៃការអភិវឌ្ឍមូលដ្ឋាន។ ក្រោយពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរមូលដ្ឋានរួចមក ឯកឧត្តម បានសម្តែងការកោតសរសើរ និងលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់លើការងារអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ ការដោះស្រាយបានទាន់ពេលពីជំនន់ទឹកភ្លៀង និងត្រូវបំផុសប្រជាពលរដ្ឋឱ្យទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ដែលនឹងចាប់ផ្តើមពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ត្រូវរៀបចំកសាង និងត្រួតពិនិត្យផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ ស្ថិតនៅទីស្នាក់ការសាលាអូរជ្រៅ។ បន្ទាប់មក ឯកឧត្តម បានបន្តចុះពិនិត្យការិយាល័យច្រកចេញចូលតែមួយរបស់ក្រុងផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី