Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម អន ស៊ុំ បានអញ្ជើញចូលរួមពិធីសំណេះសំណាល់ជាមួយមនុស្សវ័យចាស់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន

  ថ្ងៃពុធ ទី​14 ខែធ្នូ ឆ្នាំ​2022

នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាល់ជាមួយមនុស្សវ័យចាស់ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងម្នាក់ៗទទួលបានអាវរងា ១ ភួយ ១ ក្រម៉ា ១ ប្រេងកូឡា ១ដប តែ១កព្ចាប់ ស្កសរ ១គីឡូក្រាម អំបិល ១កព្ចាប់ ទឹកដោះគោ ១កប៉ុង និងថវិកា២០.០០០រៀល។ ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងពាំនាំនូវការសួរសុខទុក្ខ និងជូនពរជ័យពី សម្ដេចប្រធានព្រឹទ្ធសភាសម្ដេចប្រធានរដ្ឋសភា សម្ដេចនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា។ ជាមួយគ្នានេះ បានថ្លែងអំពាវនាវ និងផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ក្រុមគ្រួសារជួយដល់មនុស្សចាស់ និងរៀបចំឱ្យមនុស្សគ្រប់វ័យទាំងអស់ធ្វើការជាមួយគ្នា និងការចែករំលែកបទពិសោធន៍ និងចំណេះដឹងគ្នាទៅវិញទៅមក និងផ្សារភ្ជាប់ទៅនឹងមនសិការទទួលខុសត្រូវរបស់មនុស្សចាស់ និងការថែទាំពីកូនចៅពេញវ័យ នៅក្នងក្រុមគ្រួសារ ដូចមានចែងនៅក្នុងរដ្ឋធម្មនុញកម្ពុជាយើង “មាតា-បីតា មានកាតព្វកិច្ចចិញ្ចឹម ថែរក្សា និងអប់រំកូនឱ្យក្លាយជាពលរដ្ឋល្អ ជួយសង្គមដោយមិនពាក់ព័ន្ធនឹងគ្រឿងញៀនគ្រប់ប្រភេទ”។ ឯកឧត្ដម បានបន្តដំណើរទស្សនាសមិទ្ធិផលរីកចម្រើននានាក្នុងខេត្ត ដែលជាផ្លែផ្កា នៃសន្តិភាពដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងបានផ្តល់អំណោយឡាបូលាងសម្អាតដៃ និងអំណោយជាថវិកាដល់លោកគ្រូ អ្នកគ្រូ ចំនួន៦០នាក់ ម្នាក់ៗ ទទួលបានថវិកា២០.០០០រៀល និងជួយចាក់សាបទីលានកីឡា ដល់សាលាបឋមសិក្សាសុភីផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី