Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្តម ប៉ុល លឹម បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប

  ថ្ងៃព្រហស្បតិ៍ ទី​15 ខែធ្នូ ឆ្នាំ​2022

នាព្រឹក ថ្ងៃព្រហស្បតិ៍ 0៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី0៩ ខែធ្នូ ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានរៀបចំពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយមានសមាសភាពចូលរួមចំនួន ១៥២នាក់ ។
ក្នុងឱកាសនៃពិធីសំណេះសំណាលនេះ អង្គពិធីបានលើកឡើងនូវកង្វល់ បញ្ហាប្រឈម សំណូមពរជុំវិញប្រធានបទចំនួន៧ចំណុច ៖
១-ការផ្តល់សេវារដ្ឋបាល
២-ការងារអត្រានុកូលដ្ឋាន
៣-ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
៤-ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ
៥-ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន
៦-មូលនិធិអភិវឌ្ឍន៍ឃុំ សង្កាត់
៧-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី