Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម អន ស៊ុំ បាន​អញ្ជើញ​គោរព​វិញ្ញាណ​ក្ខន្ធ​សព​ឯកឧត្តម អោម ហាក់ សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​បន្ទាយ​មានជ័យ

  ថ្ងៃពុធ ទី​16 ខែមិថុនា ឆ្នាំ​2021

ព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា លោកជំទាវ នួម សុភ័ណ ឯកឧត្តម អុី ឡុង តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្តបន្ទាយមានជ័យ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អោម ហាក់ សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅវេលាម៉ោង៩:១១នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយរោគាពាធ។ សពរបស់ឯកឧត្តមត្រូវបានតម្កល់ធ្វើបុណ្យនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ ៖ សពឯកឧត្តម អោម ហាក់ នឹងត្រូវដង្ហែទៅកាន់ភូមិតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី