Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី៤ ព្រឹទ្ធសភា
ឯកឧត្ដម សត ណាឌី បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ដែលរស់នៅក្នុងភូមិត្របែក ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប

  ថ្ងៃច័ន្ទ ទី​5 ខែធ្នូ ឆ្នាំ​2022

នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ អមដំណើរដោយលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកប្រធានក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ដែលរស់នៅក្នុងភូមិត្របែក ឃុំគោកដូង ស្រុកអង្គជុំ ខេត្តសៀមរាប ។
ក្នុងនោះមួយគ្រួសារ ទទួលបាន ភួយ១ ក្រម៉ា១ នឹងថវិកាចំនួន ២០,០០០ រៀល។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី